ថ្ងៃទី27 ខែ02 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងក្នុងទឹកដីខណ្ឌជ្រោយចង្វារ
ថ្ងៃចេញផ្សាយ: 2020-11-29 03:21:26


នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ២៨ វិច្ឆិការ ២០២០ នៅក្រោមដើមឈើគុម្ភព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិ ដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


មុនឈានដល់ការចុះបង្ក្រាប។ គឺទទួលបានបញ្ជាររបស់ឯកឧត្តមឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា នៅចំណុចទីតាំងខាងលើ មានក្រុមអ្នកនិយមល្បែងជល់មាន់ ខុសច្បាប់ជាច្រើនកុះករ កំពុងលេង។


ទើបនៅព្រឹកថ្ងៃទី២៨នេះ លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយកការិយាល័យ អនុញ្ញាតឲលោក វរសេនីយ៍ទោ រ៉េត ស៊ីណែត .លោកវរសេនីយ៍ទោ អួត សំណាង .លោកវរសេនីយ៍ទោ ភឿន សុផាត បានដឹកនាំកម្លាំងចុះបង្ក្រាបបានជាក់ស្តែងតែម្តង។


ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ឃាត់បានក្រុមអ្នកលែងមាន់បាន ១៣ នាក់ ម៉ូតូចម្រុះ១៣គ្រឿង មាន់ជល់៤ក្បាល បញ្ចូនទៅកសាងសំណុំរឿងនៅឯការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការតាមនិតិវិធីច្បាប់។