ថ្ងៃទី18 ខែ05 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

អាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ជាជនជាតិថៃ
ថ្ងៃចេញផ្សាយ: 2020-08-20 08:44:42


បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៥ និង០០នាទី ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តក្រុង នៅចំណុចភូមិក្បាលស្ពាន១ កម្លាំងបានប្រទះឃើញបុរសម្នាក់អង្គុយកន្លែងទី ងងឹត ដោយមានការសង្ស័យកម្លាំងបានចុះទៅត្រួតពិនិត្យឃើញកំពុងប្រើប្រាស់គ្រឿងញៀនហើយក៏ធ្វើការឃាត់ខ្លួនតែម្តង នឹងដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ,ដបថ្នាំកេតាមីន(ទទេ) និងសារាំងចាក់ថ្នាំមួយចំនួន។

 ជនសង្ស័យជាជនជាតិថៃឈ្មោះ អាការ៉ាផុន អាសានាវិត ភេទប្រុស អាយុ៣៤ឆ្នាំ ធ្លាប់ធ្វើជាបុគ្គលិកកាស៊ីណូអនឡាញ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។