ថ្ងៃទី27 ខែ02 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

អាវុធហត្ថស្រុកស្នួល ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ថ្ងៃចេញផ្សាយ: 2020-08-20 02:32:03


ស្នួលក្រចេះ៖ ដោយអនុវត្តតាមបទបញ្ជារដ៏ខ្ពង់ខ្ពស់បស់លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ត ខេត្ត និងមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ត្រី លន់ ប៊ុនថុលមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកស្នួល។

នៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី បានបញ្ជាកម្លាំងចំនួន០៦ នាក់ រថយន្ត០២ គ្រឿង ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរងស្រុកបានចុះបង្ក្រាបករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុក ស្នួលខេត្តក្រចេះ។ 

និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កែវ  សុជាតិ  ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះផង។


ជាលទ្ធផល : ឃាត់ចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់  

១/ឈ្មោះ នួន រុំភេទ ស្រី អាយុ ៤៧ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ. ឃុំ  កើតហេតុខាងលើ។

២/ឈ្មោះ ហឿន ធឿន ភេទ

ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិ ទូលស្រឡៅ ឃុំ គងជយ័ ស្រុក អូរាំងឪ ខេត្ត ត្បូងឃ្មុំ។

៣/ ឈ្មោះ នួន សុរ៉ា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ

មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ ក្បាលស្នួល ឃុំ ស្នួល ស្រុក ស្នូល ខេត្ត ក្រចេះ។

៤/ឈ្មោះ ឃិន ឈឹមឆេង ភេទ ប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ អូឫស្សី២ សង្កាត់អូឫស្សី ក្រុង ក្រចេះ ខេត្ត ក្រចេះ ។

វត្ថុតាងចាប់បានរួមមាន៖

១/ម្សៅក្រាមពណ៌សសង្សយ័ សារធាតុញៀន ចំនួន០៤ កញ្ចប់ ធំ០២កញ្ចប់ និង តូច0២កញ្ចប់។

២/ ជញ្ជីងថ្លឹងសារធាតុញៀន១

៣/ ប្រាក់រៀលចំនួន ៤០០០ ០០រៀល (សែសិបម៉ីនរៀល

៤/ម៉ូតូចំនួន២ គ្រឿង 

   -ម៉ាក ឌ្រីម C125 ឆ្នាំ២០១៩ពណ៌ខ្មៅ គ្មាន

ស្លាកលេខ 

   -ម៉ាក  ឌួក ពណ៏ខ្មៅ គ្មានស្លាកលេខ 

៥/ទូរសព័ ចំនួន៥ គ្រឿង 

 ម៉ាក់អាយហ្វូន២គ្រឿង ម៉ាកវីវូ០១គ្រឿង ម៉ាកសាំសុងធំ០១គ្រឿង ម៉ាកណូគាចុចពិល ០១ គ្រឿង និង ឧប្បក រណ៍ ប្រើប្រាស់ សារធាតុ ញៀន មួយចំនួន ។   


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន័នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕