ថ្ងៃទី27 ខែ02 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍១ខ្សែប្រវែង១២៦ម៉ែត្រ និងអគារសិក្សាចំនួន០២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។
ថ្ងៃចេញផ្សាយ: 2020-08-19 09:51:13


នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍១ខ្សែប្រវែង១២៦ម៉ែត្រ និងអគារសិក្សាចំនួន០២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។


ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងរបាយការណ៍ស្វាគមន៍ថា ទោះបីជាមានការប្រឈមមុខជាសាកលដោយជំងឺកូវីដ១៩ ខេត្តបាត់ដំបងនៅតែបន្តទទួលបានសមិទ្ធផលជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះ ក្រោមអធិបតីសម្ដេចក្រឡាហោម សមិទ្ធផលស្ពាន និងអគារសិក្សា ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងបរិយាកាសប្រកបដោយសេចក្ដីត្រេកអររីករាយពីសំណាក់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។


តំណាងក្រុមនិស្សិតអាហារូបករណ៍សម្ដេចក្រឡាហោម ចំនួន១១០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋស្រុកបាណន់ បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ពួកគេដែលជានិស្សិតមានការប្រឈមក្នុងជីវភាពនិងបានប្ដេជ្ញាខិតខំសិក្សារៀនសូត្រ ព្រមទាំងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។


តំណាងប្រជាពលរដ្ឋក៏បានបន្តអញ្ជើញថ្លែងអំណរគុណជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែបានផ្ដល់ជូននូវសមិទ្ធផលជាច្រើនជូនពួកគាត់ ជាក់ស្ដែងថ្ងៃនេះ មានស្ពាន និងអគារសិក្សា សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់សិស្សានុសិស្សជាកូនចៅរបស់ពួកគាត់បានសិក្សារៀនសូត្រ។ តំណាងប្រជាពលរដ្ឋបានសម្ដែងភក្ដីភាពឥតងាករេជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និដោះស្រាយរាល់សេចក្ដីត្រូវការជូនពួកគាត់ ពិសេសការរក្សាបាននូវសុខសុខសន្តិភាព។


អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសសម្ពោធសមិទ្ធផលដ៏អធិកអធមនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សដែលបានកសាងសមិទ្ធផលគ្រប់វិស័យជូនប្រជាពលរដ្ឋ និងបានឆ្លើយតបទាន់ពេលវេលារាល់សេចក្ដីត្រូវការរបស់ប្រជាជន។