ចាប់ខ្លួនកម្មករទូកនេសាទវៀតណាម ខ្មែរជាច្រើននាក់នៅឥណ្ឌូណេស៊ី
ថ្ងៃចេញផ្សាយ: 2020-07-25 11:47:37
អន្តរជាតិ៖ កម្មករទូកនេសាទជនជាតិវៀតណាម និងខ្មែររាប់សិបនាក់
ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនក្រោយការប៉ះទង្គិចគ្នាអស់រយៈពេលប្រមាណជាង២ម៉ោងនៅព្រឹកថ្ងៃទី២៤កក្កដាឆ្នាំ២០២០នេះ
។
បើតាម Channel news asia ចុះបានផ្សាយថា ម្ចាស់ទូកនេសាទជនជាតិវៀតណាម
២នាក់ ក៏ត្រូវបានចាប់ខ្លួនដែរ ក្រោយពួកគេ និងក្រុមកម្មករ
បានចូលមកនេសាទខុសច្បាប់ នៅតាមតំបន់ជាយៗសមុទ្រចិនខាងត្បូង
ដែលឥណ្ឌូនេស៊ីថា ជាដែនទឹករបស់ខ្លួន។
កម្មករខ្លះបានលោតចូលទៅក្នុងទឹក
ក្នុងកំឡុងពេលនៃការប្រយុទ្ធដ៏ស្វិតស្វាញនេះ។នេះបើតាមមេបញ្ជាការកងនាវាចម្បាំងការពារដែនដទឹកឥណ្ឌូនេស៊ី
លោក ម៉ារ៉ាហ្វ (Ma’ruf) បានបញ្ជាក់។
ទោះជាយ៉ាងណា កម្លាំងកងការពារដែនទឹកឥណ្ឌូនេស៊ី បានជួយសង្គ្រោះជីវិតកម្មករដែលបានធ្លាក់ចូលក្នុងសមុទ្រទាំងនោះ ផងដែរ ។
ក្នុងនោះ ម្ចាស់ទូកនេសាទជនជាតិវៀតណាមម្នាក់ ក្នុងចំណោម២នាក់ដែលចាប់ខ្លួន បានវ៉ៃតដៃជាមួយកងកម្លាំងឥណ្ឌូនេស៊ី ហើយក៏ត្រូវបានខាងទាហានជើងទឹកឥណ្ឌូនេស៊ី តបតវិញ ទើបគ្រប់គ្រងស្ថានការណ៍បាន។ដោយរឹបអូសទូកនេសាទវៀតណាម ២គ្រឿង និងចាប់ខ្លួនមនុស្សរប់សិបនាក់ក្នុងនោះក៏មានជនជាតិខ្មែរផងដែរ។
ប៉ុន្តែសារព័ត៌មាន CNA មិនបានបញ្ជាក់ថា តើមានជនជាតិខ្មែរមានប៉ុន្មាននាក់នោះទេ ហើយក៏មិនដឹងថា ជនជាតិខ្មែរ ជាកម្មករស៊ីឈ្នួលនេសាទឱ្យថៅកែវៀតណាម ឬក៏យ៉ាងណា នោះដែរ ។វីដេអូ
ព័ត៌មានសំខាន់ៗ
ប្រមុខរាជរដ្ឋាភិបាលស្រាយចម្ងល់ពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិបន្ត
ថ្នាក់ដឹកនាំខេត្តកំពត នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូបន្ត
ចំនួនអ្នកទស្សនា